ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសំខាន់ៗចំពោះមុខរបស់អ.ពស ======= នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសំខាន់ៗចំពោះមុខ និងកំណត់ទិសដៅការងារនាពេលខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕